Skip to content
ឮដំណឹងថា លីគទីពីរមាន១០ក្រុមចូលរួម
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទះ

ឮដំណឹងថា លីគទីពីរមាន១០ក្រុមចូលរួម


ប្រភពគួរទុកចិត្តមួយឲ្យដឹងថា ការប្រកួតបាល់ទាត់ជើងឯកជាតិលំដាប់ទីពីរ ឬ Cambodian Second League រដូវកាល ២០២០ នឹងមាន១០ក្រុមចូលរួម។

ប្រភពដដែលទម្លាយថា ក្រុមទាំង១០មានដូចជា សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគមបាល់ទាត់ព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោន និង Tiffy Army U21។

ការប្រកួតនឹងធ្វើឡើងតែមួយជុំប៉ុណ្ណោះ ហើយក្រោយចប់វគ្គវិលជុំសន្សំពិន្ទុ នឹងបន្តដោយក្រុមលេខ៣ និងលេខ៤ ប៉ះគ្នាយកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតជាមួយក្រុមលេខពីរ។ ក្រុមឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប៉ះក្រុមលេខមួយ។

គួរដឹងដែរថា បើតាមគម្រោងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួតក្របខណ្ឌទីពីរ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

AMS SPORTS នឹងព្យាយាមទាក់ទងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ព័ត៌មានលម្អិត៕