មក​ដឹង​ទីតាំង​​​នានា​សម្រាប់​ប្រកួត​កីឡា​ស៊ីហ្គេម​​២០២១​នៅ​វៀតណាម

ក្រសួង​វប្បធម៌ កីឡា និង ​ទេសចរណ៍ ​នៃ​ប្រទេស​វៀតណាម បាន​ប្រកាស​​អំពីទីតាំង​សម្រាប់​​ទទួល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១​រួច​រាល់​ហើយ​។

ស៊ីហ្គេម​លើកទី​៣១​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២១​ ដោយ​ហាណូយ​ជា​ទីតាំង​ចម្បង​សម្រាប់​រៀប​ចំ​ការ​ប្រកួត អម​ដោយ​ទីតាំង​មួយ​ចំនួន​ទៀត​ដូច​ជា Quang Ninh, Phu Tho, Ha Nam ដែល​នឹង​ទទួល​​ការ​ប្រកួត​៤០​ប្រភេទ​កីឡា ស្មើ​នឹង​៥២០​វិញ្ញាសា​។

ពហុ​កីឡដ្ឋាន​ជាតិ​ My Dinh នៅ​ហាណូយ​នឹង​​ទទួល​ការ​ប្រកួត​​បាល់ទាត់​និង​​រត់​ប្រណាំង​បណ្ដាក់​ ស្រប​ពេល​កីឡដ្ឋាន Quan Ngua នឹង​ទទួល​ការ​ប្រកួត​កាយសម្ព័ន្ធ​។

មជ្ឈមណ្ឌល​ជាតិ​​ហ្វឹកហ្វឺន​និង​ប្រកួត​កីឡា​​​ហាណូយ​នឹង​ជា​ទីតាំង​សម្រាប់​ប្រកួត​បាញ់​កាំភ្លើង បាញ់​ធ្នូ លើក​ទម្ងន់ អត្តពលកម្ម និង ប៉េតង់​។

វិញ្ញាសា​តេក្វាន់ដូ​នឹង​ធ្វើ​នៅ​សាល​ប្រកួត​តាយហូ (Tay Ho) ខណៈ​វិញ្ញាសា​​គុន​ដាវ​​ធ្វើ​​នៅ​​អគារ​កីឡា​ក្នុង​សាល​ហាណូយ, យូដូ​និង​គូរ៉ាស​(kurash)​ធ្វើ​នៅ​សាល Hoai Duc, វូស៊ូ​ធ្វើ​នៅ​សាល Cau Giay, បញ្ចសិលា​ធ្វើ​នៅ​សាល Bac Tu Liem, ចំបាប់​ធ្វើ​នៅ​សាល Gia Lam, វ៉ូវីណាម​ធ្វើ​នៅ​សាល Soc Son, កីឡា​រាំ​ធ្វើ​នៅ​សាល Long Bien, ជឺជីតស៊ូ​ធ្វើ​នៅ​សាល Dan Phuong។

កីឡា​ប៊ូលីង​ធ្វើ​នៅ Royal City Hanoi និង​កីឡា​​អេឡិចត្រូនិច (E-Sports) ធ្វើ​នៅ​​សាល​​សន្និបាត​ជាតិ​។

ខេត្ត Hoa Binh នឹង​ទទួល​ការ​ប្រកួត​ប្រណាំង​កង់​លើ​ថ្នល់​និង​កង់​ភ្នំ ចំណែក​ខេត្ត Bac Ninh នឹង​ទទួល​ការ​ប្រកួត​ប្រដាល់​សកល​, ឃីកបុកស៊ីង, វាយ​កូនបាល់, បាល់ដៃ (handball) និង​ការ៉ាតេ​។

ប្រដាល់​សេរី​(មួយ, គុនខ្មែរ…), វាយ​កូនហ្គោល, ទ្រីយ៉ាត្លុង, ឌុយយ៉ាត្លុង នឹង​ធ្វើ​នៅ​ Vinh Phuc ស្រប​ពេល​បាល់ទាត់​នារី, បាល់ទះ, បាល់ដៃ​លើ​ខ្សាច់, អុក នឹង​ធ្វើ​នៅ Quang Ninh។

ការ​ប្រកួត​ប្រណាំង​ទូក ទូក​កានូ កាយ៉ាក នឹង​ធ្វើ​នៅ Hai Phong, វាយ​កូន​ឃ្លី​លើតុង ធ្វើ​នៅ​ខេត្ត Hai Duong និង​វាយ​សី​ធ្វើ​នៅ​ខេត្ត Bac Giang​។

បាល់ទាត់​បុរស​ធ្វើ​នៅ​​ពហុកីឡដ្ឋាន​ជាតិ My Dinh នៅ​ហាណូយ, ខេត្ត Nam Dinh និង​ខេត្ត​ Phu Tho​។ រីឯ​បាល់ទាត់​ក្នុង​សាល​បុរស​នឹង​ធ្វើ​នៅ​ខេត្ត Ha Nam​។

កីឡា​ដទៃទៀត​នឹង​ធ្វើ​នៅ​វិមាន​កីឡា​ក្នុង​ទឹក My Dinh, សាល Thanh Tri, សាល Hoang Mai និងសាល​ Ha Dong​។

សូម​ជម្រាប​ថា នេះ​ជា​លើក​ទី​២​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម បន្ទាប់​ពី​ពួ​ក​គេ​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៣​៕

Monghak Yong
Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

30,500FansLike
153FollowersFollow
9,080SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ