Skip to content
ទិញ Thiago Alcantara មួយហើយ Liverpool ចង់ទិញ Jota ពី Wolves ទៀត
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ទិញ Thiago Alcantara មួយហើយ Liverpool ចង់ទិញ Jota ពី Wolves ទៀត

Liverpool បានកំណត់គោលដៅបន្ថែមមួយផ្សេងទៀតនៅតំបន់ប្រយុទ្ធដោយមានបំណងទិញ Diogo Jota ពី Wolverhampton ក្រោយទិញបាន Thiago Alcantara ពី Bayern Munich ក្នុងតម្លៃ២០លានផោនលើកិច្ចសន្យា៤ឆ្នាំ។

គេមិនបានឃើញ Jota ក្នុងការប្រកួតដែល Wolves ចាញ់ Stoke City ធ្លាក់ចេញពី League Cup កាលថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា ទេ។ យ៉ាងណា អ្នកចាត់ការ Nuno Espirinto Santo បញ្ជាក់ថា អ​វត្តមានរបស់​ខ្សែប្រយុទ្ធព័រទុយហ្គាល់មិនពាក់ព័ន្ធការផ្លាស់ទៅ Liverpool ឡើយ។

លោក Klopp អ្នកចាត់ការ Liverpool ដាក់គោលដៅក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃរហូតដល់៣៥លានផោន។

Jota បានចូលរួមជាមួយ Wolves លើលក្ខខណ្ឌខ្ចីពី Atletico Madrid ក្នុងយុទ្ធនាការឈ្នះជើងឯក Championship ២០១៧-១៨ មុនផ្ទេរអចិន្រ្តៃយ៍តម្លៃ១២,៨លានផោនក្នុងឆ្នាំ ២០១៨៕