Skip to content
ឌូកនិងម៉ាប់ឆ្វេងបង្ហាញមុខក្នុង MVថ្មីជាមួយពែកមី
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទះ

ឌូកនិងម៉ាប់ឆ្វេងបង្ហាញមុខក្នុង MVថ្មីជាមួយពែកមី

ភ្នំពេញ៖ ឥន្ទ្រីពិឃាដឌូកនិងម៉ាប់ឆ្វេង កាលបីពេលថ្មីៗនេះបានចូលរួមសម្ដែងក្នុងបទចម្រៀង «រាំក្បាច់ជាងសំណង់​» របស់លោកពាក់មី ដែលបានធ្វើឱ្យមហាជនកោត​សរសើរជាខ្លាំង ចំពោះសមត្ថភាពដ៏ប៉ិនប្រសប់របស់អ្នកទាំងពីរ។ក្នុងចម្រៀងខាងលើ ឌូកនិងម៉ាប់ឆ្វេង បានបង្ហាញមុខច្រើនឈុត មានទាំងឈុតកំប្លែង និងរាំសប្បាយជាហូរហែ។

ស្មាត់ធំមកពីខេត្តព្រៃវែបាន្យដឹងថា ឈុតឆាកដែលខ្លួនពេញចិត្តខ្លាំងបំផុតគឺ ឈុតហូបបាយជុំគ្នាបួននាក់ ដែលម៉ាប់ឆ្វេងសម្ដែងជាភេទទីបីបញ្ចុកបាយឱ្យខ្លួន ព្រោះកន្លែងនេះកំប្លែងនិងប្លែកអារម្មណ៍។ដៃគូដ៏ស៊ីចង្វាក់របស់ស្មាត់ក្ដូបានពន្យល់ច្បាស់ៗថា ៖«ឈុតកន្លែងហ្នឹងវាលក្ខណៈថាសើច ឈុតវគ្គហ្នឹងសើចទាំងអស់សម្ដែងដំបូង សើចទាំងបងពាក់មី សើចទាំងជាងថត។

ជាលើកទីមួយហើយ ដែលស្មាត់ធំទាំងពីរ ថតចម្រៀងកាយវិការ ហើយគេក៏សូមខ័ន្តីអភ័យទោសដល់ប្រិយមិត្តអ្នកគាំទ្រ បើ​ការសម្ដែងរបស់គេមានការខុសឆ្គង ព្រោះនេះជា​លើកដំបូង និងទទូចប្រិយមិត្ត នៅតែបន្តជួយគាំទ្រវិស័យកីឡាបាល់ទះ និងសិល្បៈផ្សេងៗទៀតរបស់កម្ពុជា។

ឌូកសូមអរគុណដល់លោកពាក់មី និងក្រុមការងារ ដែលបានផ្ដល់កិត្តិយសឱ្យពួកគេបានចូលរួមសម្ដែង ហើយបើសិន​មានផលិតកម្ម ឬក្រុមហ៊ុនណា ត្រូវការរូបគេថត MV ឬស្ពតពាណិជ្ជកម្មផ្សេងៗ គេស្វាគមគ្រប់ពេលឱ្យតែទំនេរពីការងារ៕