វីរៈ កីឡាករ សាលី អ៊ូម៉ើត ដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី២ នៅថៃ

(ភ្នំពេញ)៖ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ ដឹកនាំដោយវីរៈ កីឡាករ សាលី អ៊ូម៉ើត ចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ។

លោក ទីន ហូសេន គ្រូបង្វឹកបានឱ្យដឹងថា ក្រុមជម្រើសជាតិម៉ូតុទឹកកម្ពុជា បានទៅដល់ខេត្តរ៉ាក់យ៉ងហើយ ក្នុងនោះកីឡាករ សាលី អ៊ូម៉ើត ត្រូវប្រកួតលើវិញ្ញាសា Pro-Am Runabout 1100 Open កីឡាករ មីន មូស្តាន ប្រកួតលើ៣វិញ្ញាសា Pro- Am Ski Grand Prix , Expert Ski Modifies និងវិញ្ញាសាទី៣ Amateur Ski 1100 4 Stroke Stock , កីឡាករ ម៊ីន អូស្មាន់ ប្រកួតលើ២វិញ្ញាសា Expert Ski Modified និង Novich Ski Stock , កីឡាករ កៃវ៉ាន់ ស៊ីដែន ប្រកួតលើ៣វិញ្ញាសា Amateur Ski 1100 4 Stock Lite , Novice Ski Stock និងវិញ្ញាសាទី៣ Expert Ski Modifies , រីឯ កីឡាករ សាលី ហ្វីលីន រហ័យនាម Golden Boy ត្រូវប្រកួតលើ២វិញ្ញាសា Expert Ski Runabout 1100 Super Stock , Expert Runabout 1100 Stock , កីឡាករ សេត ថារីស ប្រកួតលើ២វិញ្ញាសា Amateur Ski 1100 for Stock Lite , Novice Ski Stock , កីឡាករ ទៀត សាលេះ ប្រកួតលើវិញ្ញាសា Runabout 1100 Stock ។

គួររម្លឹកថា ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដឹកនាំដោយវីរៈ កីឡាករ សាលី អ៊ូម៉ើត បញ្ចប់ព្រឹត្តការណ៍ប្រកួតម៉ូតូទឹក WGP#1 WATER JET PRO TOUR 2024 ជុំទី១ ថ្មីៗ ដណ្តើមបានមេដាយមាស ២គ្រឿង សាលី ហ្វីលីន ទទួលបានមេដាយមាស និងកីឡាករ មីន ម៉ូស្តាន ទទួលបាន មេដាយមាស ដោយឡែកសម្រាប់កីឡាករ ម៊ីន អូស្មាន់ ក៏ទទួលបានលទ្ធផលល្អដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បញ្ជូនកីឡាករសរុប ៧នាក់ចូលរួម និងទទួលបានការឧបត្ថម្ភពីលោក Henry Knauf ប្រធានក្លឹប Flamingo ប្រទេសថៃ និងវីរៈកីឡាករ សាលី អូម៉ើត ។ បន្ទាប់ពីព្រឹត្តកាណ៍នេះ វីរៈកីឡាករ សាលី អ៊ូមើត នឹងដឹកនាំកីឡាករកម្ពុជា ចូលរួមប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET ដែលធ្វើឡើង នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Nishikinohame Park , ទីក្រុង Osaka , ប្រទេសជប៉ុនខាងមុខនេះ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner