គណៈកម្មការប្រឡងប្រជែង រំលឹកដល់បេក្ខជន ឱ្យកត់សម្គាល់ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ស្របពេលដែលស្ថានភាពអាកាសធាតុអាចនឹងប្រែប្រួលគ្រប់ពេល

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងបានបញ្ជាក់ថា “ទោះបីជាមានផលរំខាននានានៅមណ្ឌលប្រឡងទាំងពីរដែលបណ្តាលមកពីអាកាសធាតុ និងភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី ក៏ក្រុមការងារបានញាប់ដៃញាប់ជើង ក្នុងការរៀបចំស្ថានការណ៍ឱ្យប្រសើរឡើងវិញ ដើម្បីធានាដល់ការប្រឡងប្រជែងដំណើរការបានជាប្រក្រតី។” នេះបើតាមការបង្ហោះលើទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ។

គួរបញ្ជាក់ដែរថា ខណៈដែលក្រុមការងារបាននិងកំពុងរៀបចំឡើងវិញនៅទីតាំងផ្ទាល់ វត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងចេញបទបញ្ជាដោះស្រាយបញ្ហាភ្លាមៗ នៅនឹងកន្លែង ដើម្បីសម្រួលដល់ការប្រឡងឱ្យប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យតាមការគ្រងទុក។

ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងប្រជែងក៏បានរំលឹកដល់បេក្ខជន និងអាណាព្យាបាលបេក្ខជនដែលអញ្ជើញមកកាន់មណ្ឌលប្រឡង សូមឱ្យមានការកត់សម្គាល់ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុតស្របពេលដែលស្ថានភាពអាកាសធាតុអាចនឹងមានការប្រែប្រួល ជាពិសេសឱកាសដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងអំឡុងពេលបេក្ខជន មកដល់មណ្ឌលប្រឡង និងខណៈពេលត្រួតពិនិត្យមុនចូលមណ្ឌលប្រឡង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner