ដាវ៉ាន់ផលិតប្រហិតសាច់គោគិតពីគុណភាព រសជាតិ និងសុវត្ថិភាពជាចម្បង

ភ្នំពេញ: ផ្សារចំណីអាហារសុវត្ថិភាព ឈ្មោះ “ដាវ៉ាន់”បានផលិតនូវប្រហិតសាច់គោដែលមានរសជាតិគួរចាប់មាត់ ។សំខាន់ជាងនេះគឺការផលិតពុំបានផ្តោតលើផលចំណេញ ឡើយ តែបានផ្តោតលើអនាម័យ គុណភាពនិងសុវត្ថិភាពអាហារជាចម្បង។

បន្ទាប់ឈរជើងបង្កើតជាផ្សារចំណីអារហារសុវត្ថិភាពតូចមួយក្នុងរាជធានីភ្នំពេញ ដាវ៉ាន់ទទួលបានការគាំទ្រ និងជឿទុកចិត្តពីអតិថិជនយ៉ាងខ្លាំង លើគុណភាព និងសុវត្ថិភាពចំណីអារហារ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ក្រៅពីលក់បន្លែផ្លាឈើត្រីសាច់ដែលមានគុណភាពជូនអតិថិជន ដាវ៉ាន់ បានបង្កើតនូវផលិតផលជារបស់ខ្លួនមួយទៀត គឺ ប្រហិតសាច់គោ ដែលផលិតចេញពីសាច់គោកសិដ្ឋានចិញ្ចឹមដោយខ្លួនឯង មានមូលដ្ឋាននៅក្នុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ឆេង មករា នាយកប្រតិបត្តិ ផ្សារដាវ៉ាន់ បានឱ្យដឹងថា កក្តាចម្បងដែលជំរុញឱ្យដាវ៉ាន់ផលិតចេញនូវប្រហិតសាច់គោជាផលិតផលខ្លួនឯង សម្រាប់លក់ជូនអតិថិជន ដោយសារ តែដាវ៉ាន់មានកសិដ្ឋានគោចិញ្ចឹមដខ្លួនឯង ដែលជាប្រភពសាច់គួរទុកចិត្ត ពីសុវត្ថិភាពសម្រាប់ភ្ញៀវបរិភោគ។

នាយកប្រតិបត្តិ ផ្សារដាវ៉ាន់ បន្ថែមថា ប្រហិតសាច់គោ ដែលដាវ៉ាន់ផលិត សម្រាប់លក់ជូនអតិថិជន មិនផ្តោតសំខាន់លើប្រាក់ចំណេញខ្ពស់នោះទេ ប៉ុន្តែអ្វីដែលគិតគូរខ្ពស់បំផុត គឺអនាម័យ គុណភាព និងសុវត្ថិភាពអាហារ។ប្រហិតសាច់គោ ដែលផលិតចេញមកសម្រាប់លក់ គឺបានឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ត្រឹមត្រូវពីអ្នកជំនាញ។

លោក ឆេង មករា អះអាងទៀតថា ប្រហិតសាច់គោរបស់ដាវ៉ាន់ ដែលមិនផ្ទុកនូវសារធាតុគីមី នឹងក្លាយជាចំណែកមួយផ្តល់ជូនសុខភាពល្អសម្រាប់អ្នកបរិភោគ។ លោក ជឿជាក់ថា ប្រហិតសាច់គោយីហោ ដាវ៉ាន់ ដែលផលិតចេញពីសាច់គោចិញ្ចឹមដោយកសិដ្ឋាផ្ទាល់របស់ដាវ៉ាន់ នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជនចំពោះគុណភាព សុវត្ថិភាព និងរសជាតិ ជាមួយនិងតម្លៃសមរម្យ។

គួរជម្រាបថា ដាវ៉ាន់គឺជាផ្សារចំណីអារហារសុវត្ថិភាពមួយបានចាប់បដិសន្ធិអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ។បច្ចុប្បន្នផ្សារដាវ៉ាន់ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនចាប់ពីកម្រិតមធ្យមឡើងទៅ ។
ទស្សនៈវិស័យរបស់ផ្សារដាវ៉ាន់ គឺ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការដាំដុះនិងចិញ្ចឹមរបស់ប្រជាកសិករ និងផ្តល់ជូននូវចំណីអាហារសុវត្ថិភាពជួយឱ្យសុខភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទានទទួលបាននូវភាពរឹងមាំ៕
រូបភាព ជីម ភារ៉ា អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner