ឯកឧត្តម ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ស៊ីធីរ៉ាយស៍ និងទទួលអំណោយ អង្ករសែនក្រអូប ចំនួន ៥តោន

(ភ្នំពេញ)៖ រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយ អង្ករសែនក្រអូប ចំនួន ៥តោន ពីក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផតអិចផតខូលិធីឌី (City Rice Import Export Co., Ltd.) ដឹកនាំដោយ លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅទីស្ដីការក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម និងផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចរួមមាន ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

លោក ឡាយ ឈុនហួ បានជម្រាបជូនអំពីប្រវត្តិរបស់ក្រុមហ៊ុន ដែលបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដើម្បីបន្តកេរដំណែលនៃអាជីវកម្មម៉ាស៊ីនកិនស្រូវ របស់ឪពុកម្តាយ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតក្លាយជាអ្នកនាំចេញធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយរយៈពេល ៣ឆ្នាំចុងក្រោយ ក្រុមហ៊ុនបាននាំចេញអង្ករជាមធ្យម ១០ម៉ឺនតោន ក្នុង ១ឆ្នាំ ដែលទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុនរួមមាន ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី អូស្រ្តាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសមួយចំនួននៅអាហ្រិកខាងត្បូង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner