គុណភាពខ្យល់នៅកម្ពុជាសម្រាប់ល្ចាចថ្ងៃទី ១២ ខែ មីនា ដល់ ៦ព្រឹកថ្ងៃទី១៣ ខែ មីនា ស្ថិតក្នុងកម្រិតល្អណាស់

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បង្ហាញអំពីស្ថានភាពគុណភាពខ្យល់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រចាំថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត​ជា​មធ្យម​ស្មើនឹង១៣.៧៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបង្ហាញពីស្ថានភាពគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្ត នីមួយៗមានដូចជា៖

*ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ

*ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តសៀមរាប៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner