ក្រសួងពាណិជ្ជកម្ម ៖ ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រកាសកាលពីដើមខែមេសា នេះឡើយ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅតសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាម៉េរិក។ ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ