មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញសមត្ថកិច្ចបានចាប់ផ្លែសំរ៉ង និងបោកចោលជញ្ជីង របស់ប្រជាពលរដ្ឋថាជាការបំភ្លៃ

(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តកោះកុង នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥នេះបានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថាការផ្សព្វផ្សាយតាមរយៈបណ្តាញទាក់ទិននឹងការចោទប្រកាន់ថាមានសមត្ថកិច្ចព្យាយាមចាប់ផ្លែសំរ៉ង និងបោកចោលជញ្ជីង របស់ប្រជាពលរដ្ឋថាជាការមិនពិតដូចការចុះផ្សាយនោះទេ។

គួរបញ្ជាក់ថាក្នុងបណ្តាញសង្គមដែលមានឈ្មោះ កោះកុងហតញូស៍ និង1post បានចុះផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ថា មន្ទីរបរិស្ថានខេត្តកោះកុង បានប្រព្រឹត្តិមិនគប្បីចំពោះពលរដ្ឋទាក់ទិនទៅនឹងការចុះចាប់ផ្លែសំរ៉ង។

ជុំវិញបញ្ហានេះមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការបដិសេធដោយ ច្រានចោលការចោទប្រកាន់ទាំងស្រុងមកលើមន្រ្តី ឧទ្យានុរក្សដែលជាអ្នកអនុវត្តច្បាប់ ដោយក្រុមការងារមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងវាយគាត់ដូចការ ចោទប្រកាន់នោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner