អភិបាលរងខេត្តបន្ទាយមានជ័យ ​បានដឹកនាំក្រុមការងារ ចុះពិនិត្យ​មើល​ផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំ បឹងបេង ឃុំអូរសំព័រ ស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្ត អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុម​ការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់បងប្អូនប្រជា​ពលរដ្ឋ ស្ថិតនៅឃុំ បឹងបេង ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ មូលហេតុ ដោយសារទឹកភ្លៀងហូរចុះមកពីលើភ្នំ នារសៀលថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ២០២៥។

លោក ឃ្លោក នួយ បានលើកឡើងថា ពលរដ្ឋទាំង​អស់​មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀត​ដំណាំពោត កំពុងមានទីផ្សារល្អ អ្វីដែលធ្វើឱ្យកសិករ អ្នកផលិតកាន់​តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឱ្យ​អ្នក​ផលិតធ្វើបានគ្មានទីផ្សារនោះទេ។

លោក ឃ្លោក នួយ បានបញ្ជាក់ថា ប្រការនេះគឺដើម្បីជួយលើកទឹក​ចិត្ត​ដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយជារួមអាច​ផលិត​ផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ការដាំដុះបច្ចុប្បន្ន កសិករអនុវត្ត​តាមបច្ចេកទេសទាំងការថែទាំ និងការជ្រើសរើសពូជបានត្រឹម​ត្រូវហើយ តែឆ្នាំនេះអាកាសធាតុមានការប្រែប្រួល បង្កឱ្យដំណាំ​ពោតថយគុណភាពប្រមាណ១៥ទៅ២០% គុណភាពវាបើដូច​រាល់​ឆ្នាំអត់អីទេ គឺពោតសាច់ពេញៗ ព្រោះធាតុអាកាសត្រជាក់ ៕

ដោយ ៖ ឃិន គន្ធា

ads banner