ទីបំផុត កូរ៉េខាងជើងទទួលស្គាល់បញ្ជូនទ័ពជួយច្បាំងរុស្ស៊ី

ព្យុងយ៉ាង ៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ ប្រកាសអះអាងជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការបញ្ជាផ្ទាល់របស់លោកប្រមុខរដ្ឋ គីម ជុងអ៊ុន។

ទីភ្នាក់ ងារ ព័ត៌មាន កណ្តាល កូរ៉េ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានសម្រេចចិត្តដាក់ពង្រាយកងទ័ពជួយច្បាំងរុស្ស៊ី ក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុន។

ជាលទ្ធផល កងទ័ពកូរ៉េខាងជើងបានចូលរួមចំណែកយ៉ាងសំខាន់រំដោះទឹកដីរុស្ស៊ី Kursk ដែលកាន់កាប់ដោយអ៊ុយក្រែន ដែលនេះបង្ហាញពីកម្រិត យុទ្ធសាស្ត្រ ខ្ពស់ បំផុត នៃ មិត្ត ភាព សកម្មប្រយុទ្ធ ដ៏ រឹង មាំ រវាង កូរ៉េ ខាង ជើង និង រុស្ស៊ី។

កាសែត KCNA បាន ដក ស្រង់ សម្ដី លោក Kim ថា អ្នក ដែល តស៊ូ ដើម្បី យុត្តិធម៌ សុទ្ធ តែ ជា វីរបុរស និងតំណាងឲ្យកិត្តិយសមាតុភូមិ ហើយកូរ៉េខាងជើងមានកិត្តិយសណាស់ ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋដ៏មានឥទ្ធិពល ដូចជាសហព័ន្ធរុស្ស៊ី។

បើតាមការអះអាងពីមន្ត្រីអ៊ុយក្រែន កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤.០០០ នាក់ និងបន្ថែម ៣.០០០ នាក់ទៀត ដើម្បីជំនួសទាហានបាត់បង់ជីវិត។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ក្នុងសង្គ្រាមយន្តហោះដ្រូន កូរ៉េខាងជើងរងការខាតបង់ពលទាហានយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner