ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះចេញសេចក្តីប្រកាសពីការបើកជាប្រក្រតីឡើងវិញ
(ភ្នំពេញ)៖ ច្រកទ្វារព្រំដែនអានសេះបានចេញសេចក្តីប្រកាសមួយរបស់ខ្លួនដោយបានបញ្ជាក់ថានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ថាច្រកទា្វរមួយនេះមានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយៈ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។
សេចក្តីប្រកាសនេះបានបញ្ជាក់ដែរថារដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ច្រកទ្វារមួយនេះត្រូវភាគីថៃបានបិទដោយឯកតោភាគីកាលពីព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនាំឱ្យមានការផ្ទុះតវ៉ាពីសំណាក់ពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែនតំបន់នេះរួចមក៕
ដោយ ៖ ម៉ាដេប៉ូ


