ក្រុមហ៊ូទីបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃ ៦០លានដុល្លាររបស់អាមេរិក

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូទីប្រកាសបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 មួយគ្រឿងរបស់អាមេរិក មានតម្លៃខ្ទង់ ៦០លានដុល្លារ ក្នុងអំឡុងពេលវាយប្រហារថ្មីៗនេះលើនាវាផ្ទុកយន្តហោះ USS Harry S. Truman។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ការវាយប្រហារនៅសមុទ្រក្រហមបានធ្វើឲ្យយន្តហោះចម្បាំង F/A-18 Super Hornet ធ្លាក់ចូលទៅក្នុងសមុទ្រ និងបង្ខំឱ្យនាវា Truman ដកថយឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។

ចំណែកកងទ័ពជើងទឹកអាមេរិក ក៏បានទទួលស្គាល់ផងដែរថា យន្ដហោះចម្បាំងមួយគ្រឿងនេះ ពិតជាបានធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះ Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃទី២៨ ខែមេសា នៅក្នុង ឧបទ្ទវហេតុមួយដែលបណ្ដាលឱ្យនាវិកម្នាក់រងរបួស។

នេះជាយន្ដហោះចម្បាំង F-18 គ្រឿងទី២ហើយ នៅលើនាវាផ្ទុកយន្ដហោះ Harry S. Truman ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រហម ក្នុងពេលមិនដល់ ៦ខែ បន្ទាប់ពីយន្ដហោះចម្បាំងស៊េរីនេះ មួយគ្រឿងផ្សេងទៀត ត្រូវបាននាវាចម្បាំង USS Gettysburg ច្រឡំបាញ់ទម្លាក់កាលពីចុងឆ្នាំ២០២៤ ខណៈពីឡុតទាំង២នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner