លោក Zelensky ជំរុញដាក់សម្ពាធលោក Putin បង្ខំឲ្យចូលតុចរចា
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ បានទទូចជាថ្មីឱ្យសម្ព័ន្ធមិត្តដាក់សម្ពាធកាន់តែធ្ងន់ធ្ងរលើវិមានក្រឹមឡាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីបង្ខំឲ្យរុស្ស៊ីរត់រកតុចរចា។
លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញសង្គម Telegram ថា អ៊ុយក្រែនត្រូវការសម្ពាធបន្ថែមទៀតលើរុស្ស៊ី ដើម្បីបង្ខំឱ្យពួកគេបញ្ឈប់ការវាយប្រហារ និងរត់មករកតុចរចា។
បើតាមការអះអាងរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ កាលណាការដាក់ទណ្ឌកម្មកាន់តែមានប្រសិទ្ធភាព នោះនឹងជំរុញឲ្យលោកប្រធានាធិបតី ពូទីន កាន់តែឆាប់បញ្ជប់សង្គ្រាមដូចគ្នា។
ការអំពាវនាវរបស់លោកប្រធានាធិបតី ហ្សេលេនស្គី កើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស ២នាក់ និងរបួស ១៥នាក់៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។