ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner