Trump ព្រមានដាក់សំពាធដ៏ធ្ងន់ធ្ងរលើអ៊ីរ៉ង់
បរទេស ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ព្រមានអំពីការដាក់សម្ពាធ អតិបរមាដ៏ធំ ប្រសិនបើអ៊ីរ៉ង់ បដិសេធ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោកចង់ផ្តល់ “ផ្លូវថ្មី” សម្រាប់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែ បានព្រមានអំពីផលប៉ះពាល់សំខាន់ៗ ប្រសិនបើកិច្ចពិភាក្សាបរាជ័យ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
លោក Trump បាននិយាយ នៅក្នុងសុន្ទរកថា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ថា «ប្រសិនបើការដឹកនាំ របស់អ៊ីរ៉ង់ បដិសេធ ហើយបន្តវាយប្រហារប្រទេសជិតខាងរបស់ពួកគេ នោះយើងនឹងគ្មានជម្រើសអ្វី ក្រៅពីការដាក់សម្ពាធអតិបរិមា ជំរុញការនាំចេញប្រេង របស់អ៊ីរ៉ង់ ដល់សូន្យ ដូចអ្វីដែលខ្ញុំបានធ្វើពីមុន នោះទេ»។
ការគំរាមនេះបានធ្វើឡើង ស្របពេលដែលលោក ត្រាំ បានបញ្ជូនបេសកជនរបស់ខ្លួន ទៅចរចាជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ ជាបន្តបន្ទាប់ ដោយគូសបញ្ជាក់ថា អ៊ីរ៉ង់ មិនត្រូវមានអាវុធនុយក្លេអ៊ែរនោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត