អភិបាលខេត្តតាកែវអំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភដល់កងទ័ពដើម្បីបង្ហាញពីកម្លាំងមហាសាមគ្គីជាតិ
តាកែវ៖អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់សូមជួយឧបត្ថម្ភជាសម្ភារៈឬថវិកាទោះច្រើនឬតិច ដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។
ឯកឧត្តមថ្លែងនៅចំពោះមុខប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងឱកាសសម្ពោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅចុងសប្ដាហ៍នេះ។ ឯកឧត្តមបន្តថា វិស័យការពារជាតិយើងមិនអន់ជាងប្រទេសណានោះទេ ហើយរាជរដ្ឋាភិបាលក៏មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារៈលើវិស័យការពារជាតិរួមទាំងការឧបត្ថម្ភការហូបចុកដែរ ក៏ប៉ុន្តែការចូលរួមឧបត្ថម្ភរបស់បងប្អូនប្រជាពលរដ្ឋដល់កងទ័ពគឺបានបង្ហាញពីចឹត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៅពេលប្រទេសជាតិជួបបញ្ហានិងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត៕
ដោយ៖សាំង សារ៉ាវី