ដ្រូនហោះចូលរដ្ឋធានីរបស់អ៊ុយក្រែន ស្លាប់និងរបួសជាង២០នាក់
បរទេស ៖ ការវាយប្រហាររបស់រុស្សី រួមមានទាំងការបញ្ជាដ្រូន ហោះចូលទៅក្នុងរដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស៤នាក់ និង របួសយ៉ាងតិច ២០នាក់ ផ្សេងទៀត នេះបើតាមអាជ្ញាធរអ៊ុយក្រែន។
ទីក្រុងមូស្គូបានបាញ់មីស៊ីលផ្លោង និងបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារទីក្រុងកៀវ ពេញមួយយប់ ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្តេជ្ញាសងសឹក ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន លើមូលដ្ឋានអាកាស របស់រុស្ស៊ី។
អ្នកយកព័ត៌មាន AFP បានឃើញភ្លើងឆេះ នៅផ្នែកម្ខាង នៃប្លុកលំនៅដ្ឋានខ្ពស់ ក្នុងទីក្រុង ជាមួយនឹងកំទេចកំទី និងកញ្ចក់ ដែលបែកខ្ទេចខ្ទី ពេញចំណតរថយន្ត នៅខាងមុខអគារ។
ការវាយប្រហារដ៏សាហាវ បានកើនឡើង ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បើទោះបីជាភាគីទាំងពីរ ជួបចរចាគ្នា ក្នុងគោលបំណងស្វែងរក ការបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំ ក៏ដោយ៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត