ចិនព្រមានអឺរ៉ុបឲ្យបញ្ឈប់ការបង្កបញ្ហារឿងនៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ ប្រទេសចិនបានព្រមានសហភាពអឺរ៉ុបឲ្យបញ្ឈប់ការបង្កបញ្ហារឿងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas បានសម្តែងការព្រួយបារម្ភជុំវិញសកម្មភាពបង្កហេតុរបស់ចិននៅក្នុងផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនេះ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចិនជំរុញឱ្យអឺរ៉ុបគោរពយ៉ាងពិតប្រាកដនូវអធិបតេយ្យភាពដែនដី និងសិទ្ធិ រួមទាំងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបញ្ឈប់ការបង្កបញ្ហាតទៅទៀត។

ការព្រមានរបស់ចិននេះកើតឡើងបន្ទាប់ពី
លោកស្រី Kallas និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅដើមសប្តាហ៍នេះ បានប្រកាសអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រួមទាំងការការពារថ្មីរបស់អឺរ៉ុប និងហ្វីលីន។

ភាគីទាំងពីរក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីវិធានការខុសច្បាប់ ការបង្ខិតបង្ខំ ការឈ្លានពាន និងបោកបញ្ឆោតរបស់ចិនប្រឆាំងនឹងនាវា ក៏ដូចជាយន្តហោះហ្វីលីពីន ដែលធ្វើប្រតិបត្តិការដែនសមុទ្រស្របច្បាប់នៅសមុទ្រចិនខាងត្បូង។

ប្រទេសពាក់ព័ន្ធជាច្រើន រួមទាំងហ្វីលីពីនបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ប៉ុន្តែទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៅទីនោះ។

ការទាមទារនោះបានលាតសន្ធឹងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលនាំឱ្យមានជម្លោះជាញឹកញាប់រវាងប្រទេសចិន និងប្រទេសជិតខាង៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner