សេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារ ព័ត៌មាន ជាតិនិងអន្តរជាតិជ្រាបថា វ.ស.ស. បានសម្របសម្រួលការងារ អ្នក សង្កេតការណ៍ ជាតិចំនួន ៣៦០នាក់ អញ្ជើញ មកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាតិចំនួន ៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នក សង្កេតការណ៍ អន្តរជាតិ ចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពី បញ្ចប់ ការងារសង្កេតការណ៍បោះឆ្នោតនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍ជាតិទាំង ៩០ស្ថាប័ន និង អ្នកសង្កេតការណ៍អន្តរជាតិទាំង ៧ស្ថាប័ន នឹងធ្វើសន្និសីទ សារព័ត៌មាន បង្ហាញ អំពី លទ្ធផល នៃការសង្កេត ការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតនៅតាមមណ្ឌល បោះឆ្នោត និងការសន្និដ្ឋានទូទៅអំពីក្រុមអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ។
កម្មវិធីសន្និសីទ សារព័ត៌មាននឹងប្រព្រឹត្តទៅ ដូចខាងក្រោម៖

ads banner