សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ
(កណ្តាល)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យលេខ ១៦៩៧ ក្នុងមណ្ឌលសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
មណ្ឌលសាលាករុកោសល្យ និងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្ដាល មាន២ការិយាល័យ ចាប់ផ្ដើមបើកដំណើរការបោះឆ្នោត ពីម៉ោង ៧ព្រឹកតទៅ រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ការិយាល័យទាំង២ មានការិយាល័យលេខ ១៦៩៧ មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦២០នាក់ និងការិយាល័យលេខ១៦៩៨ មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥១៧នាក់ ខណៈក្នុងមួយការិយាល័យ មានមន្ត្រី គ.ជ.ប ៦នាក់។
ខេត្តកណ្ដាល មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ១២គណបក្ស ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










