អ្នកនាំពាក្យ៖គិតត្រឹមម៉ោង១៥:៣០ នាទីប្រជាពលរដ្ឋជាង៨៤ភាគរយបានទៅបោះឆ្នោត
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ឯកឧត្តម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.បនិងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមម៉ោង១៥:៣០នាទីថ្ងៃទី២៣ខែកក្កដា អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោត ។គ.ជ.ប កំពុងបន្តបូកសរុប។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់។ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)៕ដោយ៖ពលជ័យ
