ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជាទៅកំពុងបន្តដំណើរទៅកាន់ប្រទេសស្រីលង្កាចូលរួម DA VISCUP
(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជានឹងទៅដល់ប្រទេសស្រីលង្កា នាយប់ថ្ងៃទី២៤ ខែ កក្តដានេះ បន្ទាប់ពីចេញដំណើរ កាលពីល្ងាចថ្ងៃទី២៣ ក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួចរាល់។
លោក ជា ពៅ ប្រធានដឹកនាំក្រុម និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កម្ពុជា បានថ្លែងប្រាប់តាមតេលេក្រាម នាព្រឹកថ្ងៃទី២៤ ខែ កក្តាដានេះថា ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជា តាមការគ្រោងទុកនឹងទដល់ប្រទេសស្រីលង្កានៅព្រឹកថ្ងៃទី២៤ ប៉ុន្តែ ដោយសាតែកក្តាអាកាសធាតុជើងហោះហើរត្រូវបានពន្យាពេលទើបតម្រូវឲ្យក្រុមអត្តពលិកសម្រាកនៅប្រទេសសង្ហបុរីនៅយប់ថ្ងៃទី២៣ និង ថ្ងៃទី២៤ បន្តចេញដំណើរទៅដល់ស្រីលង្កា នឹងថ្ងៃទី២៥ចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេសដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍DA VISCUP 3 ។

ប្រធានដឹកនាំក្រុម លោក ជា ពៅ បានបញ្ជាក់ទៀតថា តាមការគ្រោងទុកនឹងដំណើរការប្រកួតពីថ្ងៃទីចាប់ផ្តើមពីថ្ងៃទី២៦ដល់ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ២០២៣ ដោយមានប្រទេសចូលរួមចំនួន៨ប្រទេស មានដូចជាCAMBODIA.SRI LANKA. SAUDI ARABIA. IRAN. MALAYSIA. PACIFFIC OCEANNIA. JORDAN. VIENAM ។
លោកថា សម្រាប់ប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកទៅចូលរួមចំនួន៧រូបមានកីឡាករ៤រូបដូចជា ឡុង សំនៀង ឡេង សារិនរាជ ទេពទីម៉ូធី ឃ្លាំង ពន្លក និង៣នាក់មានគ្រូបង្វឹកជនជាតិ ដាណាម៉ាកលោក ប្រាយ អេនអានីរ៉ូ អ្នកនាង ឯក លក្ខិណា អ្នកចាត់ចែងមើលការខុសត្រូវក្រុម និង លោក ជា ពៅប្រធានដឹកនាំក្រុម។

ប្រធានក្រុមរូបនេះ សូមថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា និងបណ្តាក្រុមហ៊ុន ដូចជា ធនាគារ ABA ក្រុមហ៊ុនFord និង TC4ks ដែលបានគាំទ្រឧបត្ថម្ភ សម្រាប់បេសកម្មកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ភិភពលោកនេះ។ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់នឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីប្រជែងដណ្តើមបានទ្ធផលល្អ៕

អត្ថបទ៖ ជាវ ចន្ធូ