លោក នុត ពុធដារ៉ា ដឹកនាំក្រុមការងារចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងសង្កាត់កោះអន្លង់ចិន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី
អត្ថបទដោយ៖
គ្រី សម្បត្តិ
(កណ្តាល )៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះជួយភូមិ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ដែលបងប្អូនបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
បងប្អូនប្រជាពលរដ្ឋទាំងអស់បានធ្វើការសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងបានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗទៀត ៕
ដោយ ៖ គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។