ព្រឹត្តិការណ៍ DA VISCUP គ្រុបទី៣ ដែលប្រទេសស្រីលង្កាទទួលធ្វើជាម្ចាស់ផ្ទះ ក្រុមកម្ពុជាឈរនៅពូលB
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាវាយកូនបាល់ពិភពលោក DA VISCUP គ្រុបទី៣ បានធ្វើការចាប់ឆ្នោត បែងចែកពូលរួចរាល់ហើយ នារសៀលថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២៣នេះ នាប្រទេសស្រីលង្កា ។
យោងតាមការបញ្ជាក់ ពីលោក ជា ពៅ ដែលជាប្រធានដឹកនាំក្រុមកម្ពុជា ចូលរួមក្នុងកិច្ចប្រជំចាប់ពូល និងប្រជំបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា បានឈរនៅក្នុងពូលBជាមួយប្រទេស PACIFFIC OCEANNIA . JORDAN.និង MALAYSIA។ ខណៈដែលពូលAមានប្រទេស SRI LANKA. SAUDI ARABIA. IRAN.និងប្រទេស VIENAM ។
ប្រធានដឹកនាំក្រុមខាងលើ បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួត DA VISCUP គ្រុបទី៣ ដណ្តើមកៅអីឡើងទៅកាន់គ្រុបទី២នៅក្នុង២០២៤ឆ្នាំក្រោយនេះ ពូលនីមួយៗនឹងធ្វើការប្រកួតជម្រុះក្នុងពូលរួចយកក្រុមដែលមានពិន្ទុច្រើន លេខ១និងលេខតាមពូលនីមួយៗឡើងទៅប្រកួតខ្វែងពូល លេខ១ពូលAប៉ះលេខ២ពូលB និងលេ ខ២ពូលAប៉ះលេខ១ពូលB ហើយ ក្រុមដែលឈ្នះទាំងពីរក្រុមក្នុងការប្រកួតខ្វែងនឹងឈ្នះកៅអីឡើងទៅកាន់គ្រុបទី២ ខណៈក្រុមដែលចាញ់នឹងត្រូវប្រកួតយកមួយក្រុមយកកៅអីឡើងទៅកាន់គ្រុបទី២ដែរ។
លោក ជា ពៅ ប្រធានក្រុមដឹកនាំ បានលើកឡើងថា ការប្រកួត DA VISCUP គ្រុបទី៣ដែលប្រទេសស្រីលង្កាទទួលធ្វើជាម្ចាស់ផ្ទះនេះ បើទោះបីប្រទេសចូលរួមប្រកួតទាំងអស់សុទ្ធសឹងជាក្រុមខ្លាំងយ៉ាងណាក្តី ក៏ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជានូវតែមានក្តីសង្ឈឹមខ្ពស់ថានឹងទទួលបានលទ្ធផលល្អជូនជាតិ ដ្បិតកីឡាករជម្រើសជាតិទាំងអស់បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អជាមួយគ្រូបង្វឹក ជនជាតិដាណាម៉ាក លោក ប្រាយ អេន អននីរ៉ូស។
លោក អះអាងថា សម្រាប់ព្រឹត្តិការណ៍កីឡា DA VISCUP គ្រុបទី៣ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកីឡាករជម្រើសជាតិចនួន៤រូប ៣រូបជាកីឡាករវ័យក្មេងមាន ឡេង សារិនរាជ ទេពទីម៉ូធី ឃ្លាំង ពន្លក និង១រូបទៀតជាកីឡាករជើងចាស់ ឡុង សំនៀង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍DA VISCUP គ្រុបទី៣ដែលប្រទេសស្រីលង្កាទទួលធ្វើជាម្ចាស់ផ្ទះ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ធនាគារ ABA ក្រុមហ៊ុនFord និង TC4ks៕
អត្ថបទ៖ ជាវ ចន្ធូ