ករណីញុះញង់អ្នកបោះឆ្នោតឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យ១០លានរៀលក្នុងម្នាក់ៗ

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យចំនួន១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។

មនុស្សចំនួន២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឆាំ សុភាន់ ភេទ ប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩
២.ឈោ្មះ ខាត់ សំណាង ភេទ ស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
៣.ឈ្មោះ ម៉ាត់ វណ្ណនី ភេទ ប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
៤.ឈោ្មះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨
៥.ឈោ្មះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
៦.ឈ្មោះ ផន ផាន់ណា ភេទ ប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
៧.ឈោ្មះ ថន ស្ដើង ហៅ ថាន សាខឿន ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
៨.ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
៩.ឈ្មោះ សាដាត សាម៉ាតធី ភេទ ប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
១០.ឈ្មោះ មោញ សារ៉ាត់ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
១១.ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
១២.ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
១៣.ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
១៤.ឈ្មោះ សម សម្បត្តិ ភេទ ប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
១៥.ឈោ្មះ ង៉ រឿង ហៅ ឃុន ដេត ភេទ ប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
១៦.ឈ្មោះ ឈុន វាន ភេទ ប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
១៧.ឈោ្មះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទ ប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
១៨.ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទ ប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០១
១៩.ឈ្មោះ សួង នាគព័ន្ធ ភេទ ប្រុស កើតថ្ងៃទី០២ ខែសីហា
២០.ឈ្មោះ ឡេង សុធារី ភេទ ស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
២១.ឈ្មោះ ប៉ែន ប៊ុនថន ភេទ ប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១

គួរបញ្ជាក់ថា ជនដែលជាចុងចម្លើយ គឺសុទ្ធតែជាបុគ្គលនៅក្រៅប្រទេស។ ការកោះអញ្ជើញឱ្យចូលសវនាការសាម៉ីខ្លួនទាំង២១នាក់ មិនបានចូលរួមទេ។ ដូច្នេះ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ប្រជុំសម្រេចកំបាំងមុខជនចុងចម្លើយ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានឃាត់មនុស្សចំនួន៣នាក់ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត និងការគូសខ្វែងសន្លឹកឆ្នោតរួចយកទូរស័ព្ទ គឺនៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាវត្តមហាមន្ត្រី១ករណី, នៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ១ករណី និងករណីមួយទៀតនៅខេត្តបន្ទាយមានជ័យ គឺសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ដែលផ្សព្វផ្សាយញុះញង់ឲ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត៕
ដោយ៖ពលជ័យ

ads banner