ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារអបអរសាទរជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ខណៈដែលគណបក្ស ប្រជាជនកម្ពុជាបានទទួលជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ៖ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) បាន ផ្ញើសារ អបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដែលព្រះរាជាណាចក្រកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយជោគជ័យ។

នៅក្នុងលិខិតចុះថ្ងៃ២៤ខែកក្កដាឆ្នាំ២០២៣របស់ឯកឧត្តម វឿង ឌិញហ្វេ បានលើកឡើងថា ៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែល ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាង ជោគជ័យ។ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្ត ធ្វើជាគណបក្សកាន់អំណាច។ ក្នុងនាមរដ្ឋសភានៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម ខ្ញុំសូមសម្ដែងការអបអរសាទរ យ៉ាងកក់ក្តៅ បំផុត ជូនចំពោះ សម្តេចប្រធាន និង ប្រជាជនកម្ពុជា ទាំងអស់។

សារលិខិតបន្តថា “ខ្ញុំមានជំនឿចិត្តថា ប្រជាជនកម្ពុជានឹង បន្តសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាង ប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ទាំងនៅក្នុងតំបន់ និងលើឆាកអន្ដរជាតិ”។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទី ជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ន នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឱ្យឡើងដល់ កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ខ្ញុំសូមប្រសិទ្ធិពរជូន សម្តេចប្រធាន ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យ គ្រប់ការងាររភារកិច្ចដ៏ឧត្តុង្គឧត្តម។”៕

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner