វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ ខាងមុខនេះ

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោ៖ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២ គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ ២០ តុលា ១៩៧៧។ ជីវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយ បានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។

ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”។

#ams1minute

ads banner