សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កក្កដា ២០២៣
១. ក្រសួងកសិកម្ម និងសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករ ប្រុងប្រយ័ត្នចំពោះ បាតុភូត El Nino ដោយនឹងធ្វើឱ្យក្នុងដីគ្មានសំណើម និងអាចបំផ្លាញដំណាំ – AMS Central
២. ខេត្តកំពតប្រកាសបើកទ្វារទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្ករឱ្យកម្ពស់ទឹកកើនឡើងខ្ពស់ – ស៊ីស៊ីថាមស៍
៣. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជិត ១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN
៤. ត្រីបាឡែនប្រភេទ Pilot រាប់សិបក្បាលងាប់ បន្ទាប់ពីជាប់គាំងនៅលើឆ្នេរមួយកន្លែង នៅភាគខាងលិចអូស្ត្រាលី – CNA
៥. វៀតណាមផលិតបាន វ៉ាក់សាំងការពារជំងឺប៉េស្ដជ្រូកអាហ្វ្រិក ២ប្រភេទ និងត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ទូទាំងប្រទេស – VN Express