វេទិកាសន្តិភាពកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ វេទិកាសន្តិភាពកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នេះ។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្តី្រថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តមបណ្ឌិត ជាយុវជនជំនាន់ថ្មី និងជាឥស្សជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមានអត្តចរិតថ្លៃថ្នូរ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ទាំងផ្នែករដ្ឋបាលសាធារណៈ នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងយុទ្ធសាស្ត្រយោធា ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពី សំណាក់ប្រជាជនទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ តាមរយៈលក្ខណៈសម្បត្តិ ស្នាដៃ និងប្រវត្តិដ៏ល្អប្រសើររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ពិតជាឥស្សរជន ដែលស័ក្តិសមបំផុត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧នេះ ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ក៏ដូចជាក្នុងនាមយើងខ្ញុំទាំងអស់គា្នជាប្រជាពលរដ្ឋខ្មែរ សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំង កម្លាំងកាយ កម្លាំង ចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះ ប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំការលះបង់របស់សម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន គឺមិនអាចកាត់ថ្លៃបាននោះទេ៕

ads banner