មឿន សុខហូច រំពឹងការប្តូរមកកាន់ក្លឹបថ្មីធ្វើឲ្យកេរ្តិ៍ឈ្មោះល្បីដូចព្រុំ សំណាង
កីឡាករគុនខ្មែរជើងចាស់ មឿន សុហូច រំពឹងថា ការប្តូរមកកាន់ក្លិបថ្មីនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះល្បីដូចព្រុំ សំណាង។
កីឡាករគុនខ្មែរជើងចាស់ មឿន សុខហូច បានចាកចេញពីក្លិបនាយកដ្ឋានអង្គរក្ស ដោយប្តូរមកកាន់ក្លឹបថ្មី គឺក្លឹប ប្រដាល់មហិទ្ធិឬទ្ធមេសរថ្ងក គុនខ្មែរ ដែលជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត ក្រោមចំណុះមជ្ឈមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ។
ការផ្លាស់ប្តូរមកកាន់ទ្រនំថ្មីនេះ កីឡាករ មឿន សុខហួច អះអាងថា រូបគេកំពុងហ្វឹកហាត់បង្កើតសមភាព ដើម្បីត្រៀមឡើងសង្វៀនប៉ះកីឡាករជើងខ្លាំងថៃនៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៣។
មឿន សុខហូច រំពឹងជឿជាក់ថា ក្លឹបថ្មីនេះនឹងជួយឲ្យកេរ្តិ៍ឈ្មោះរបស់គេ ដែលធ្លាប់តែល្បីសុះសាយកាលពីជាង៣ឆ្នាំមុននឹងត្រឡប់មកល្បីម្តងទៀតដូចកីឡាករគុនខ្មែរជើងចាស់ព្រុំ សំណាង ដែលជាកីឡាកររួមក្លិប ដ្បិត ការហ្វឹកហាត់ក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីលោក ប៉ឺត ខាំ អតីតកីឡាករគុនខ្មែរកំពូលស្នៀត។
កីឡាករគុនខ្មែរ មឿន សុខ ហូច មានដើមកំណើតចេញពីភូមិមហាលាភ ឃុំ ដើមរការ ស្រុកកោះសុទិន ខេត្ត កំពង់ចាម បានចូលប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែរក្នុងឆ្នាំ២០០៤ ក្លិបដែលគេរួមរស់ដំបូងគឺក្លឹបCAMBOX ក្លឹបទី២ ក្លឹបប្រដាល់គុនខ្មែរពុទ្ធសិរីវង្ស ក្លឹបទី៣ ក្លិបនាយកដ្ឋានអង្គរក្ស និងក្លឹបថ្មីកំពុងបង្កើតការហ្វឹកហាត់ក្លឹបប្រដាល់មហិទ្ធិឬទ្ធមេសរថ្ងក គុនខ្មែរ៕អត្ថបទៈ ជាវ ចន្ធូ


