អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនិងចៅហ្វាយនាយបរទេសពួកគេនៅតែបន្តចិញ្ចឹមចិត្តនិងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។ បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ«សប្បាយ»ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោលប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបរាជ័យ ក្រុមជនក្បត់ជាតិ ៣ជំនាន់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះទៅជាក្រុមនៃបដិវត្តន៍ពណ៌ទឹកក្រូចដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនិងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់យុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។

អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នកញុះញង់អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះឡើយ ព្រោះពលរដ្ឋខ្មែរបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨% ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៦,៣លានសំឡេងស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតបានការសរុប ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោតតាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុមប្រឆាំងក៏បានបរាជ័យយ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។ ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ដលគណបក្សប្រជាជនជាសំឡេងប្រជាធិបតេយ្យដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។

កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការណ៍នៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយក្រុមជនបរទេសដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានិងបំភ្លៃខុសពីការពិតអំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែររបស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្មស្របតាមនីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ផងដែរ ដោយប្រើឧបាយកលយកប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យ «ខ្ចីដៃបរទស មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា រិះគន់វាយប្រហារដាក់សម្ពាធទណ្ឌកម្មមកលើរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌និងស្របច្បាប់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ» និងដោយស្របតាមការមិនចុះសម្រុងផ្ទៃក្នុងរបស់មេដឹកនាំនៅក្រៅប្រទេស និងក្នុងប្រទេស ទើបលិខិតប្រកាសលេខ៩៣ ស្តីពីការទទួលស្គាល់គណបក្ស សម រង្ស៊ី ឬ គណបក្សភ្លើងទៀនត្រូវបានបាត់គ្មានមូលហេតុច្បាស់លាស់។

អ្វីដែលក្រុមជនក្បត់ជាតិបាននិងកំពុងធ្វើគឺបាននិងកំពុងដើរបញ្ច្រាសទិសនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ទាំងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី រួមនឹងបក្ខពួកព្យាយាមក្នុងការរារាំងលើការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៦,៣លាននាក់ស្មើប្រមាណជាង ៨២% នៃសំឡេងឆ្នោតសរុប។ ប៉ុន្តែផែនការរបស់ពួកគេគ្មានការគាំទ្រ ឡើយគឺមានតែក្រុមជនក្បត់ជាតិប៉ុន្មានដំបរស្វានៅក្រៅប្រទេសតែប៉ុណ្ណោះ។ ពួកគេព្យាយាមបំបែកបំបាក់ផង ព្យាយាមរារាំងផង តែអ្វីៗគ្មាន ប្រសិទ្ធភាពឡើយព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំផ្នែកនយោបាយ និងបានគិតគូរផែនការដឹកនាំយ៉ាងល្អិតល្អន់។ សូម្បីតែ ផែនការនៃការរៀបចំអ្នកបន្តវេន ក៏គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបានយ៉ាងល្អឥតខ្ចោះ ក្នុងគោលដៅបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតនិងមហាជនទូទៅបានអបអរសាទរភ្លូកទឹកភ្លូកដីចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាព្រោះឯកឧត្តមមានលក្ខណៈសម្បត្តិពេញលេញក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត។

ការធ្វើយុទ្ធនាការប្រឆាំងនឹងការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាការប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋច្រើនលើសលុបដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរនឹងមិនជឿតាមការញុះញង់របស់ ក្រុមជនក្បត់ជាតិឡើយព្រោះពួកគេបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀតនិងបានធ្វើសកម្មភាពញុះញង់បំពានច្បាប់ ហើយអ្នកនៅក្នុងស្រុកគឺ ជាអ្នកដែលជាប់គុកជំនួសក្រុមជនក្បត់ជាតិទាំងនេះ។ មន្ត្រីសកម្មជននៃគណបក្សភ្លើងទៀនដែលលង់ជឿការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកសារភាពអស់ហើយថាធ្វើតាមការបញ្ជារបស់ សម រង្ស៊ី។ ដូចនេះ ពួកគេនឹងមិនលង់ជឿលើក្រុមរត់ចោលស្រុកនេះទៀតឡើយ។ ម្យ៉ាងទៀត បរទេសទាំងឡាយមិនត្រូវលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ ប្រសិនបើបរទេសណាគាំទ្រចលនាប្រឆាំងជ្រុលនិយមនិងយុទ្ធនាការនេះ គឺច្បាស់ណាស់ ពួកគេបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា។ ដូច្នេះអ្វីៗទាំងឡាយដែល ក្រុមប្រឆាំងបាននិងកំពុងធ្វើជាសកម្មភាពដ៏ស្មោគគ្រោកនិងទុច្ចរិតបំផុតប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប្រឆាំងនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ គឺស្មើនឹងពួកគេកំពុងជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ៕

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner