មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន

(កំពង់ឆ្នាំង)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារជំនាញ បានអញ្ជើញត្រួតពិនិត្យមើលសត្វឈឺស្លាប់របស់សមាគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិតនៅក្នុងភូមិវិហាបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលគម្រោង ផ្តល់បច្ចេកទេស ពីការដាំដំណាំ ចិញ្ចឹមគោ និងផ្តល់ការព្យាបាលសត្វគោ ផងដែរ ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន តាមរយៈការបង្កើនជម្រើសមុខរបរថ្មី ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តភាព ក្នុងបរិបទ នៃការបម្រែបម្រួលអាកាសធាតុសាកលនិងលើកកម្ពស់ជីវភាពនិងគុណភាពជីវិតមនុស្សរបស់សមាជិកសហគមន៍ឲ្យប្រសើរឡើងតាមរយៈអនុវត្តការដាំដុះតាមបែបកសិរុក្ខកម្ម បែបច្នៃប្រឌិត និងមានភាពវ័យឆ្លាត ស្របតាមលក្ខខណ្ឌអាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ទៅកាន់ការអភិវឌ្ឍន៍ ទីផ្សារសម្បូរបែប សម្រាប់ផលិតផលកសិកម្មនិងអនុផលព្រៃឈើ ។

លោកជំទាវ ជំរុញឱ្យបន្តពង្រឹងសមត្ថភាពសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃសហគមន៍តំបន់រពារធម្មជាតិ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ចងក្រងជាឯកសារបទពិសោធន៍ល្អៗសម្រាប់បម្រើការរៀបចំគោលនយោបាយគោលការណ៍ និងគំរូនៃដំណើរការអភិវឌ្ឍន៍ គម្រោងក្រោយៗទៀត ។

លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នគម្រោងដំណាំគ្រប់មុខ របស់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ខេត្តកំពង់ឆ្នាំង រួមមានពូជដំណាំកសិរុក្ខកម្មមានដូចជាម្នាស់ទឹកឃ្មុំចំនួន ២០០០ដើម.គោចំនួន ២៨ ក្បាល រំដេង ២០០០ ដើម.ខ្ញី ២០០០ ដើម.ដំឡូងជ្វា ១០០០ដើម និង ដើមឈើហូបផ្លែ ២០០០ដើម.ជីកស្រះសមាគម ដំឡើងប្រព័ន្ធភ្លើងសូឡា និងប្រព័ន្ធទឹកផងដែរ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner