ព្យុហយាត្រាយោធារបស់កូរ៉េខាងជើង រំឮកខួបទី៧០នៃការបិទបញ្ចប់សង្គ្រាម

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបង្ហាញមីស៊ីល ICBM និងយន្ដហោះដ្រូន នៅឯព្យុហយាត្រាយោធា នាពេលរាត្រី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា បានរាយការណ៍ថា មេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន បានចូលរួមទស្សនា ដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាមួយនាពេលរាត្រី ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំឮកខួបទី៧០នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។

ពិធីព្យុហយាត្រាខាងលើដែលបានប្រព្រឹត្ត ទៅនៅឯទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក៏មានការចូលរួម ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មកពីចិន និងរុស្ស៉ីផងដែរ។

KCNA បានឱ្យដឹងទៀតថាមានអាវុធទំនើបៗជាច្រើនត្រូវបានដាក់បង្ហាញនៅឯព្យុហយាត្រា នេះ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM Hwasong-17 និងមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ព្រមទាំងយន្ដហោះដ្រូនហោះ សម្ញែងនៅលើអាកាស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner