ក្រុមហ៊ុន Meta នៅតែផ្ដោតលើ Threads ដែលជាកម្មវិធីថ្មី ទោះបីអ្នកប្រើប្រាស់ជាងពាក់កណ្តាលបានឈប់ប្រើវាក៏ដោយ
ញូវយ៉ក៖ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់បុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិក Meta Platforms កំពុងផ្តោតយ៉ាងខ្លាំងលើការបង្កើនការប្រើប្រាស់របស់កម្មវិធី Threads ដែលជាគូប្រជែងថ្មីរបស់Twitter បន្ទាប់ពីកម្មវិធីនេះបានបាត់បង់អ្នកប្រើប្រាស់ជាងពាក់កណ្តាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការបើកឱ្យដំណើរការដ៏គួរឱ្យភ្ញាក់ផ្អើល។
ការរក្សាអ្នកប្រើប្រាស់នៅលើកម្មវិធីដែលពឹងផ្អែកលើអត្ថបទទាំងស្រុងនេះ គឺមានសភាពល្អប្រសើរជាងការរំពឹងទុកដែលនាយកប្រតិបត្តិរូបនេះបានរំពឹងទុក ទោះបីជាវា “មិនល្អឥតខ្ចោះក៏ដោយ”។ នេះជាអ្វីដែលភ្នាក់ងារ រ៉យទ័រ(Reuters) ទទួលបានពីលោក Zuckerberg បានថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមហ៊ុន។
លោកបាននិយាយថា៖«ជាក់ស្តែង ប្រសិនបើមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ១00 លាននាក់ នោះវាពិតជាអស្ចារ្យណាស់ទោះបីមនុស្សទាំងអស់ ឬចំនួនមនុស្សពាក់កណ្តាលឈប់ប្រើក៏ដោយ តែយើងមិនទាន់ដល់ដំណាក់កាលនោះនៅឡើយទេ» ។
លោក Zuckerberg បានចាត់ទុកការឈប់ប្រើគឺជារឿង “ធម្មតា”នោះទេ ហើយនៅតែរំពឹងថាការប្រើប្រាស់នឹងកើនឡើងវិញ នៅពេលដែលក្រុមហ៊ុនបន្ថែមលក្ខណៈពិសេសបន្ថែមទៀតទៅក្នុងកម្មវិធី រួមទាំងការអនុញ្ញាតឱ្យប្រើប្រាស់លើកុំព្យូទ័រលើតុបាន និងមុខងារស្វែងរកផងដែរ។
លោកបានបន្ថែមថា Meta ចាំបាច់ត្រូវចាប់ផ្តើមការវិនិយោគលើការងារនោះឱ្យបានមុនគូប្រជែងដូចជា Apple, Google និង Microsoft ដែលបានផ្តល់បទពិសោធន៍ជាច្រើនឆ្នាំរបស់ពួកគេក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការសម្រាប់ផលិតផលដែលមានស្រាប់។
លោកបានបន្ថែមថា ៖«តាមវិធីនោះ យើងមានឧបករណ៍ទាំងអស់រួចជាស្រេចសម្រាប់ពេលដែលដំណើរការបច្ចេកវិទ្យានេះរួចរាល់ ដោយបានព្យាករណ៍ថា ការទទួលយកបច្ចេកវិទ្យា metaverse ដ៏ធំសម្បើមនឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ ២០៣០»។
ទន្ទឹមគ្នានេះដែរ លោក Chris Cox ប្រធានផ្នែកផលិតផលបាននិយាយថា ក្រុមហ៊ុន Meta កំពុងសម្លឹងមើលការបន្ថែមលក្ខណៈពិសេស (retention-driving hooks) បន្ថែមទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យត្រឡប់ទៅប្រលកម្មវិធីនេះវិញតួយ៉ាងការធ្វើឱ្យប្រាកដថាអ្នកដែលប្រើប្រាស់កម្មវិធី Instagram ក៏អាចមើលឃើញកម្មវិធី Threads ដែរ ៕
ប្រែសម្រួល៖ នី ស្រីពៅ
ប្រភព៖ CNA Meta plans retention ‘hooks’ for Threads as more than half of users leave app