ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសំដែងការគោរពកោតស្ញប់ស្ញែង ដល់ពលិកម្ម និងការលះបង់ដើម្បីផលប្រយោជន៍ជាតិរបស់ សម្តេច ហ៊ុន សែន
(ភ្នំពេញ) ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសំដែងនូវការគោរពកោតស្ញប់ស្ញែង ដល់ពលិកម្ម និងការលះបង់ច្រើនលើកច្រើនសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផលប្រយោជន៍ជាតិ។នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣។
នៅក្នុងកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)ស្ថាប័នមួយនេះបានបញ្ជាក់ក្នុងកិច្ចប្រជុំរបស់ខ្លួនពី ទឹកចិត្តគោរពស្រលាញ់ដែល ក.ជ.ប.ព. មានយ៉ាងធំធេងចំពោះ សម្ដេចតេជោ ប៉ុនណា ក.ជ.ប.ព. ក៏សូមគោរពជម្រាបជូនថា ក.ជ.ប.ព. ក៏មានចិត្តបន្តគោរពស្រលាញ់ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានទំហំប៉ុននោះដូចគ្នាដែរ។ក.ជ.ប.ព. គ្មានពេលណាបំភ្លេចបាននូវគុណបំណាច់ ពលិកម្ម ការលះបង់របស់សម្ដេចតេជោ បានសមិទ្ធផលថ្មីៗធំធេងថែមទៀត សម្រាប់ជាតិជាមិនខាន។ចំពោះជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ ហើយជឿជាក់ដោយគ្មានការសង្ស័យថា នាយករដ្ឋមន្តីបន្តវេនពី សម្តេចតេជោ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជារក្សាបាននូវសមិទ្ធផលជាតិ ជាពុំខាន។
គួរបញ្ជាក់ថាក្នុង កិច្ចប្រជុុនៅនេះគេឃើញមានការចូលរួមពីសំណា់ ឯកឧត្តម តុប សំ. សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានដំណើរការកិច្ចប្រជុំ ក.ជ.ប.ព. ប្រចាំខែកក្កដា ឆ្នាំ ២០២៣នេះ៕
ដោយ ៖ ម៉ាដេប៉ូ
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន