មនុស្ស១១នាក់ស្លាប់ និងប្រមាណ៦,០០០នាក់ទៀត បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុន

ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ជនជាតិជប៉ុន១១នាក់ បានបាត់បង់ជីវិត ដោយសារកម្តៅកើនឡើងខ្លាំងចាប់តំាងពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ។

តួលេខបានបង្ហាញថា មានប្រជាជនច្រើនជាង៦ពាន់នាក់ បានស្វែងរកការព្យាបាល ដោយសារការកើនកម្តៅខ្ពស់កាលពីសប្តាហ៍មុននេះ ហើយភាគច្រើននៃពួកគេមានអាយុលើសពី៦៥ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារសារពត៌មានជប៉ុន Kyodo។

ដោយឡែកនៅទីក្រុងតូក្យូ សីតុណ្ហភាពបានកើនដល់៣៥,៤អង្សា នៅពេលថ្ងៃ ហើយពេលយប់ចុះមកត្រឹមលើស២៥អង្សា ខណៈនៅភាគកណ្ដាលជប៉ុន សីតុណ្ហភាពឡើងដល់៣៧,១អង្សាឯណោះ។ សូមរំលឹកផងដែរថា កាលពីខែកក្កដាឆ្នាំមុន ភ្នាក់ងារឧតុនិយមបានប្រកាសពីគ្រោះធម្មជាតិនៃរលកកម្តៅ បន្ទាប់ពីមានមនុស្ស៦៥នាក់បានបាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner