ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ ការអភិវឌ្ឍកីឡា E-Sport ជោគជ័យ លុះត្រាមានដៃគូរវិស័យឯកជន
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា-EFC បានណែនាំដល់កីឡាករ អេឡិចត្រូនិកទាំងអស់ ដែលចូលរួមគ្រប់ការប្រកួតត្រូវតែរក្សាឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ ខណៈអ្នករៀបចំគ្រប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជាក៏ត្រូវតែគោរពគោលការណ៍កីឡា និងយុត្តិធម៌ដូចគ្នា។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាអេឡិចត្រូនិក WOWNOW & PRINCE MALL LEAGUE (WPML) រដូវកាលទី២ ឆ្នាំ២០២៣ លើវិញ្ញាសា MOBILE LEGENDS:BANG BANG នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្ថែមថា ការដាក់គោលការណ៍ដ៏តឹងរឹងបែបនេះ គឺគ្មានអ្វីក្រៅពីគោលបំណងចម្បង ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិកឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅប្រកួតអន្តរជាតិ ជាពិសេសគឺចង់ជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ។
លោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងនាយកប្រតិបត្តិក្រុមហ៊ុន WOWNOW បាននិយាយថា មកដល់ពេលនេះ មានក្រុមចូលរួម ៤៥៧ ក្រុម ហើយគណៈកម្មការត្រូវការ ៥១២ ក្រុមដើម្បីធ្វើការជម្រុះយក អំឡុងពាក់កណ្តាលខែសីហា តទៅ៕ ចាន់ វិចិត្រ