លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
- កើតថ្ងៃទី១ មករា ១៩៨១ នៅរាជធានីភ្នំពេញ
ប្រវត្តិការសិក្សា
- ទសវត្សរ៍ ៩០ បញ្ចប់ថ្នាក់អនុវិទ្យាល័យនៅបារាំង និងថ្នាក់វិទ្យាល័យនៅសិង្ហបុរី
- ឆ្នាំ១៩៩៩ បន្តសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ជំនាញបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។
- ឆ្នាំ២០១០ បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
- ឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី
- ឆ្នាំ២០២១ បញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី
ប្រវត្តិការងារ
- ឆ្នាំ១៩៩៩ ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា
- ឆ្នាំ២០០២ បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា
- បន្ទាប់មក លោកស្រី ឡើងកាន់តំណែងជាអគ្គនាយករងបច្ចេកទេស ហើយក្លាយជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា