ក្រុមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន ស្លាប់មនុស្សកើនដល់ ៥៤នាក់

អ៊ីស្លាម៉ាបាដ៖ ហេតុការណ៍បំផ្ទុះគ្រាប់អត្តឃាតនៅប៉ាគីស្ថាន បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ៥៤នាក់ហើយ ក្នុងនោះមានកុមារ ២៣នាក់។

ក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅថ្ងៃចន្ទនេះ បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់អត្តឃាតនៅប៉ាគីស្ថាន ដែលសម្លាប់មនុស្សយ៉ាងហោច ៥៤នាក់ ក្នុងនោះមានកុមារ ២៣នាក់ នៅឯពិធីជួបជុំរបស់គណបក្សនយោបាយមួយ ក្នុងខេត្តខាយបឺ ប៉ាកទុនវ៉ា នៅមុនពេលការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។

ការបំផ្ទុះគ្រាប់បែកខាងលើ បានកើតមានឡើងអំឡុងពេលជួបជុំរបស់គណបក្សអភិរក្សនិយម (JUI-F) នៅក្នុងអតីតតំបន់កុលសម្ព័ន្ធបាចាអួរ ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្កានីស្ថាន។

ភ្លាមៗ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានធ្វើការអំពាវនាវឱ្យអាជ្ញាធរប៉ាគីស្ថាន តាមស្វែងរកក្រុមជនរៀបចំផែនការវាយប្រហារនេះ ហើយចាប់ខ្លួនពួកគេទាំងនោះមកកាត់ទោសតាមច្បាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner