ក្រសួង ពាណិជ្ជកម្ម ៖ តម្លៃសាំង ធម្មតា (ឡើងថ្លៃ ៤០០៛) ត្រូវ លក់តម្លៃ ៤,៥៥០រៀល ខណៈ តម្លៃម៉ាស៊ូត (ឡើងថ្លៃ ៤៥០៛) លក់ ៤,៤៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែ សីហា នេះ
(ភ្នំពេញ) ៖ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា នៅ ព្រឹកថ្ងៃ ទី០១ ខែសីហា ឆ្នាំ ២០២៣នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ ៤០០៛)ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៤៥០៛)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៤៥០រៀលក្នុង១លីត្រ ។
គួរបញ្ជាក់ថា នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៨១៨រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៧១៨រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ។

ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួលដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ ។
ដូច្នេះ ថ្លៃ លក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.៥៥០រៀល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ៤.៤៥០រៀលនៅដដែល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ៕


ដោយ ៖ ភារ៉ា និងប៊ុនធី