នគរបាលប៉ុស្ដិ៍ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រា បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលរបស់លោកបានបង្ក្រាបបទល្មើសគ្រឿងញៀន០២ករណី ក្នុងនោះមាន៖
ករណីទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម៉ោង១៧និង៣០នាទី នគរបាលជំនាញឃាត់បានជនសង្ស័យម្នាក់ នៅដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ ជុន សំណាង ភេទ ប្រុសអាយុ ១៩ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចដកហូតបានឧបករណ៍ជក់គ្រឿងញៀន០១កំប្លេរផងដែរ។ ចំណែកករណីទី២ នៅថ្ងៃទី០១សីហាដដែល ម៉ោង១៨និង០០នាទី នគរបាលឃាត់បានជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ អ៊ុ រ៉ៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ និងឈ្មោះម៉ៃ រតនា ភេទប្រុស អាយុ២៩ឆ្នាំ (អ្នកទាំងពីរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ)។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកប្រា បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕ធ.ដ