អគ្គិភ័យកំពុងឆាបឆេះ នៅផ្សារទំនើបអូឡាំព្យ៉ា សង្កាត់វាលវង់ ខណ្ឌ៧មករា
អត្ថបទដោយ៖
Kien Sereyvuth
អគ្គីភ័យ កំពុងឆាបឆេះ នៅផ្សារទំនើប អូឡាំព្យ៉ា ។ ឥលូវ ក្រុមសមត្ថកិច្ចនៅខណ្ឌ៧មករា ក៏ដូចជាក្រុមការងាររថយន្តពន្លត់អគ្គីភ័យ កំពុងដុតដៃដុតជើងអន្តរាគមន៍ជួយពន្លត់។ ។ គិតមកដល់ម៉ោង ៩:០០នេះ អគ្គិភ័យកំពុងឆាបឆេះនៅឡើយ។ ខណៈពេលនេះមានសមត្ថកិច្ចនិងកងកម្លាំងជាច្រើនបានមកជួយអន្តរាគមន៍ដើម្បីធ្វើចរាចរណ៍សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលអគ្គិភ័យកំពុងឆាបឆេះនៅជាន់ក្រោមដីនៅក្នុងបរិវេណផ្សារទំនើបអូឡាំព្យ៉ា។ ធ.ដ