ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅម៉ោង០១និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១)ឈ្មោះ លាង លី ភេទប្រុស អាយុ១៩ឆ្នាំ ២)ឈ្មោះ កែវ ហៃ ភេទប្រុស អាយុ៣១ឆ្នាំ ៣)ឈ្មោះ សុង ជីនណាន ភេទស្រី អាយុ៣១ឆ្នាំ និង៤)ឈ្មោះ នួន ធាវី ភេទស្រី អាយុ២៩ឆ្នាំ (អ្នកទាំង៤ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ)។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៤នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យ រួចក៏នាំខ្លួនជនសង្ស័យធ្វើការសាកសួរពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ