ប្រទេសរងផលប៉ះពាល់ស្វះស្វែងរកការបញ្ចប់សង្គ្រាម ខណៈរុស្ស៊ីនិងអ៊ុយក្រែនបន្តរកឈ្នះចាញ់ដល់ទីចុងបំផុត (Video Inside)

គម្រោងស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ត្រូវគេរាយការណ៍ថា ត្រៀមនឹងរៀបចំធ្វើនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌី នៅក្នុងដើមខែសីហានេះ ប៉ុន្តែកិច្ចប្រជុំនោះ នឹងមិនអញ្ជើញភាគីរុស្ស៊ីចូលរួមឡើយ ដោយសារតែជាកិច្ចប្រជុំចាត់ចែងដោយប្រទេសអ៊ុយក្រែន។ ការជួបគ្នាស្វែងរកការបញ្ចប់សង្គ្រាមនេះ បានទន្ទឹមនឹងការវាយលុកលើសមរភូមិបាន ស្ថិតក្នុងភាពមិនជឿនលឿនទៅមុខ និងភាពកាន់តែក្រពុលមុខដាក់គ្នារវាង រុស្ស៊ី និងអ៊ុយក្រែន លើការប្រើដ្រូននិងមីស៊ីលបាញ់ដាក់លើទីក្រុងរវាងគ្នាទៅវិញទៅមក។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner