ក្រសួងធនធានទឹកដាស់តឿនជំនន់ទឹកក្នុងទន្លេមេគង្គ (Video Inside)
ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ត្រូវប្រុងប្រយ័ត្នខ្ពស់ គ្រាដែលទឹកទន្លេមេគង្គ អាចឡើងលិចតំបន់ទំនាបមួយចំនួនតាមដងទន្លេ។
កម្ពុជាក្នុងសប្តាហ៍កន្លងមកនេះ, ភ្លៀងបានធ្លាក់ដោយនៅតាមកន្លែងខ្លះ បានបង្កការជន់លិចនៅមិនទាន់បានស្រកនៅឡើយ។ ការព្យាករណ៍ក្នុងសប្តាហ៍នេះ បានឱ្យដឹងថា កម្ពុជានៅតែបន្តការធ្លាក់ភ្លៀង និងមានក្តីបារម្ភជុំវិញការកើនឡើងជំនន់ទឹកភ្លៀងតាមដងទន្លេមេគង្គ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១សីហា បានឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេសនៅភាគខាងលើ នៃប្រទេសកម្ពុជា។
ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់៧ម៉ែត្រ៦៥សង្ទីម៉ែត្រ …ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦ម៉ែត្រ ៧០សង្ទីម៉ែត្រ និងនៅខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩ម៉ែត្រ ៩០សង្ទីម៉ែត្រ។
ក្រសួងធនធានទឹកបានថ្លែងថា បើទោះបីទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន ប៉ុន្ដែទឹកអាចលិចចូលក្នុងតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនផងដែរ។
ក្រសួងធនធានទឹកបានដាស់តឿនពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។