វៀតណាមរងគ្រោះរញ្ជួយដីជិត ១០០លើក ក្នុងខែកក្កដា

ហាណូយ៖ ប្រទេសវៀតណាមទទួលបានបទពិសោធន៍ជិត ១០០លើក ពីការវាយប្រហារដោយគ្រោះរញ្ជួយដីនៅទូទាំងប្រទេស នៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។

ទិន្នន័យពីមជ្ឈមណ្ឌលប្រកាសអាសន្នគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលស្ថិតក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រ បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន ៩៣លើក មានកម្រិតចាប់ពី ២.៥ ដល់ ៤.២រ៉ិកទ័រ។ ទន្ទឹមគ្នា អ្នកជំនាញបានវាយតម្លៃពីគ្រោះរញ្ជួយដីទាំងនេះថា មានកម្រិតតូច និងមិនបង្កហានិភ័យភ្លាមៗនៃគ្រោះមហន្តរាយធម្មជាតិឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំប្រឆាំងនឹងការធ្វេសប្រហែស ក៏ដូចជាបានជំរុញឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់។
គួរកត់សំគាល់ថា ស្រុក Kon Plong បានទទួលរងនូវការវាយប្រហារពីគ្រោះរញ្ជួយដីជាញឹកញាប់ចាប់តាំងពីដើមឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនៗ។

តួយ៉ាងចាប់តាំងពីខែមករាមក ស្រុកនេះបានជួបប្រទះគ្រោះរញ្ជួយដីទ្រង់ទ្រាយតូចៗជាង ២០០លើក ចាប់ពីកម្រិត ២.៥ ដល់ ៤.២រ៉ិកទ័រ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់រោងចក្រវារីអគ្គីសនីនៅក្នុងតំបន់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner