វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្ដីពីការគាំទ្រសម្រាប់ការអភិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមស្ដីពីម្ហូបអាហារនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា៖ សហគ្រាសខ្នាតតូច ឬមធ្យម ដែលកំពុងចរាចរណ៍ ឬ ផល្លិតចំណីអាហារបំរើសេវា ដើម្បី ផ្គត់ផ្គង់ ដល់តម្រូវការទីផ្សា ឬពលរដ្ឋបច្ចប្បន្ន ត្រូវយកចិត្តដាក់លើគុណភាព សុវត្តិភាព និងសុខមាលភាព ដល់ប្រជាពលរដ្ឋ ហើយត្រូវអភិវឌ្ឍន៍ខ្លួន ទៅលើការរចនា អោយស្របទៅនិង ការរីចម្រើន របស់សេដ្ឋកិច្ចជាតិ និងប្រទេសដែលកុំពុងរីកចម្រើន។
លើកឡើងដូចច្នេះនៅក្នុង វេទិកាសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្ដីពីការគាំទ្រសម្រាប់ការអភិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមស្ដីពីម្ហូបអាហារនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ សីហា ២០១៩ នៅសណ្ដាគារព្រះច័ន្ទ ក្រុងសិរីសោភ័ណដែលសហការរៀបចំ ដោយសភាពាណិជ្ជខេត្ត និងអង្គតារGIZ ។
លោក លន់ ប្រសិទ្ធ ទីប្រឹក្សាអាជីវកម្មខ្នាតតូច និងមធ្យមនៃអង្ការ GIZ បានអោយដឹងពីគោលបំណងនៃ ការគាំទ្រសម្រាប់ការអភិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមស្ដីពីម្ហូបអាហារនៅខេត្តបន្ទាយមានជ័យធ្វើឡើងក្នុងបំណង ស្វែងយល់ ពីបញ្ញាប្រឈមទាំងឡាយរបស់សហគ្រាសខ្នាតតូច និងមធ្យម ស្វែងរកអនុសាសន៍ដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍ សហគ្រាសខ្នាតតូចនិងមធ្យម។
លោក ទីប្រឹក្សាអាជីវកម្មខ្នាតតូច និងមធ្យម GIZ ប្រាប់ទៀតថា៖ កម្មវិធីនេះចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦មកម្លេះ សម្រាម់ខេត្តបន្ទាយមានជ័យបានធ្វើឡើង៣រួចមកហើយ លើកទី១ពិភាក្សាលើផលប៉ះពាល់នៃកាអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសប្រទេសថៃឡង់ នីតំបន់ព្រំដែនកម្ពុជាថៃ លើកទី២ ពិភាក្សាធ្វើអោយមានភាពប្រសើរឡើងនៃក្របខ័ណ្ឌសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រ នៅខេត្តបន្ទាយមានជ័យ លើកទី៣ ពិភាក្សាលើកកំពលការងារ និងគុណភាពក្នងរោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេស។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ដ្ដាំផ្ញើផងដែរដល់ម្ចាស់សហគ្រាសខ្នាតតូច ឬមធ្យម បង្កើនការខំខំរបស់ខ្លួន ដើម្បីអោយផល្លិតផល មានគុណភាព សុវត្តិភាព ស្តង់ដា ស្របទៅនិងតម្រូវការទីផ្សានិង ការរីចម្រើន របស់សេដ្ឋកិច្ចជាតិ៕ដោយ៖ ឃិន គន្ធា